លោក Dustin Moskovitz សហស្ថាបនិកបណ្ដាញសង្គមយក្ស Facebook សន្យាថានឹងផ្ដល់លុយ ២០ លានដុល្លារ ដើម្បីប្រឆាំងនឹងលោក Donald Trump មុនការបោះឆ្នោតអាមេរិកនៅខែវិច្ឆិកា នេះ។
Moskovitz បានប្រកាសនៅក្នុង Blog របស់ខ្លួនមួយមានចំណងថា “Compelled to Act ឬ បង្ខំចិត្តចេញសកម្មភាព” កាលពីថ្ងៃព្រហស្បតិ៍ថា លោក និងភរិយា Cari Tuna នឹងបរិច្ចាគប្រាក់ដល់យុទ្ធនាការបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យ ក្នុងនោះមាន Hillary Victory Fund និង Democratic Congressional Campaign Committee។
លោកសរសេរថា “បើ Donald Trump ឈ្នះឆ្នោត អាមេរិកនឹងដើរថយក្រោយ ហើយក្លាយជាប្រទេសឯកោពីសហគមន៍អន្តរជាតិ។ គណបក្សប្រជាធិបតេយ្យ និងលោកស្រី Hillary Clinton មានទស្សនវិស័យលើសុទិដ្ឋិនិយម ដំណោះស្រាយលើបញ្ហារសើប និងផលប្រយោជន៍ទៅវិញទៅមក”៕
